របាក្សត្រ ទី ១
បញ្ជី​រាយ​នាម​បុព្វបុរស
បញ្ជី​រាយ​នាម​បុព្វបុរស​ចាប់​ពី​លោក​អដាំ រហូត​ដល់​លោក​អប្រាហាំ
១ លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស ២ លោក​អេណុស​ជា​ឪពុក​របស់​លោក​កៃណាន លោក​កៃណាន​ជា​ឪពុក​របស់​លោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជា​ឪពុក​របស់​លោក​យេរេឌ ៣ លោក​យេរេឌ​ជា​ឪពុក​របស់​លោក​ហេណុក លោក​ហេណុក​ជា​ឪពុក​របស់​លោក​មធូសាឡា លោក​មធូសាឡា​ជា​ឪពុក​របស់​លោក​ឡាម៉េក ៤ លោក​ឡាម៉េក​ជា​ឪពុក​របស់​លោក​ណូអេ លោក​ណូអេ​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ាផេត។
៥ កូន​របស់​លោក​យ៉ាផេត មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស។ ៦ កូន​របស់​លោក​កូមើរ មាន អាសក្នាស រីផាត និង​តូការម៉ា។ ៧ កូន​របស់​លោក​យ៉ាវ៉ាន មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម។
៨ កូន​របស់​លោក​ហាំ មាន​គូស មីសរ៉ែម ពូថ និង​កាណាន។ ៩ កូន​របស់​លោក​គូស មាន​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាបតិកា។ កូន​របស់​លោក​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។ ១០ លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នេះ​ហើយ​ដែល​ជា​វីរបុរស​ទី​មួយ​នៅ​លើ​ផែនដី។ ១១ លោក​មីសរ៉ែម​បង្កើត​ជន​ជាតិ​លូឌីម ជន​ជាតិ​អណាមីម ជន​ជាតិ​លេហាប៊ីម ជន​ជាតិ​ធូហ៊ីម ១២ ជន​ជាតិ​ប៉ាទ្រូស៊ីម និង​ជន​ជាតិ​កាសលូហ៊ីម ដែល​ជា​ដូនតា​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​កាប់ថោរីម។ ១៣ លោក​កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត ១៤ ព្រម​ទាំង​ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាម៉ូរី ជន​ជាតិ​គើកាស៊ី ១៥ ជន​ជាតិ​ហេវី ជន​ជាតិ​អើគី ជន​ជាតិ​ស៊ីនីត ១៦ ជន​ជាតិ​អើវ៉ាឌីត ជន​ជាតិ​សេម៉ារីត និង​ជន​ជាតិ​ហាម៉ាធីត។
១៧ កូន​របស់​លោក​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និង​មែសេក។ ១៨ លោក​អើប៉ាកសាឌ បង្កើត​សេឡា លោក​សេឡា បង្កើត​ហេប៊ើរ។ ១៩ លោក​ហេប៊ើរ បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាឡេក​-ព្រោះ​នៅ​ជំនាន់​នោះ មនុស្ស​បាន​បែក​ចែក​ផែនដី​គ្នា- រីឯ​ប្អូន​គាត់ ឈ្មោះ​យ៉ុកថាន។ ២០ លោក​យ៉ុកថាន​បង្កើត​អាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា ២១ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២២ អេបាល អប៊ីម៉ែល សេបា ២៣ អូភៀរ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកថាន។
២៤ លោក​សិម​ ជា​ឪពុក​របស់​លោក​អើបាកសាឌ លោក​អើបាកសាឌ ជា​ឪពុក​របស់​លោក​សេឡា ២៥ លោក​សេឡា ជា​ឪពុក​របស់​លោក​ហេប៊ើរ លោក​ហេប៊ើរ ជា​ឪពុក​របស់​លោក​ផាលេក លោក​ផាលេក ជា​ឪពុក​របស់​លោក​រេហ៊ូវ ២៦ លោក​រេហ៊ូវ ជា​ឪពុក​របស់​លោក​សេរូក លោក​សេរូក ជា​ឪពុក​របស់​លោក​ណាឃរ លោក​ណាឃរ ជា​ឪពុក​របស់​លោក​ថេរ៉ា ២៧ លោក​ថេរ៉ា ជា​ឪពុក​របស់​លោក​អាប់រ៉ាម ពោល​គឺ​លោក​អប្រាហាំ​។
បញ្ជី​រាយ​នាម​ពូជពង្ស​របស់​លោក​អប្រាហាំ
២៨ កូន​របស់​លោក​អប្រាហាំ​មាន​លោក​អ៊ីសាក និង​លោក​អ៊ីស្មាអែល។
២៩ ពូជពង្ស​របស់​លោក​អ៊ីស្មាអែល​ មាន​ដូច​ត​ទៅ: នេបាយ៉ូត ជា​កូន​ច្បង កេដារ អ័ឌបែល មីបសាម ៣០ មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា ៣១ យេធើរ ណាភីស និង​កេដម៉ា។ អ្នក​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អ៊ីស្មាអែល។
៣២ រីឯ​កូន​របស់​នាង​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ​ មាន​ស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។ កូន​របស់​លោក​យ៉ុកសាន គឺ​សាបា និង​ដេដាន់។ ៣៣ កូន​របស់​លោក​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អប៊ីដា និង​អែលផ្អា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។
បញ្ជី​រាយ​នាម​ពូជពង្ស​របស់​លោក​អេសាវ
៣៤ លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រាអែល។
៣៥ កូន​របស់​លោក​អេសាវ​ មាន​អេលីផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ។ ៣៦ កូន​របស់​អេលីផាស​មាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និង​អាម៉ាឡេក​។ ៣៧ កូន​របស់​រេហួល​មាន ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។
៣៨ កូន​របស់​លោក​សៀរ​មាន​ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និង​ឌីសសាន។ ៣៩ កូន​របស់​លោក​ឡូថាន​មាន ហូរី និង​ហោម៉ាម។ ប្អូន​ស្រី​របស់​លោក​ឡូថាន ឈ្មោះ​នាង​ធីមណា។ ៤០ កូន​របស់​លោក​សូបាល​មាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបៀន មាន អៃយ៉ា និង​អណា។ ៤១ កូន​របស់​លោក​អណា គឺ​ឌីសសុន កូន​របស់​លោក​ឌីសសុន មាន​ហិបដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។ ៤២ កូន​របស់​លោក​អេស៊ើរ​មាន ប៊ីលហន សាវ៉ាន និង​យ៉ាកាន។ កូន​របស់​លោក​ឌីសសាន គឺ​អ៊ូស និង​អរ៉ាន។
ស្ដេច​នៅ​ស្រុក​អេដុម
៤៣ មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះបាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីនហាបា។ ៤៤ ពេល​ព្រះបាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះបាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៥ ពេល​ព្រះបាទ​យ៉ូបាប់​សោយ​ទិវង្គត ព្រះបាទ​ហ៊ូសាម ជា​អ្នក​ស្រុក​ថេម៉ាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៦ ពេល​ព្រះបាទ​ហ៊ូសាម​សោយ​ទិវង្គត ព្រះបាទ​ហាដាដ​ជា​បុត្រ​របស់​លោក​បេដាដ​មក​ពី​ក្រុង​អាវីត ឡើង​គ្រង​រាជ្យ​ជំនួស គឺ​ស្ដេច​នេះ​ហើយ ដែល​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។ ៤៧ ពេល​ព្រះបាទ​ហាដាដ​សោយ​ទិវង្គត ព្រះបាទ​សាំឡា​ជា​អ្នក​ស្រុក​ម៉ាសរេកា ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៨ ពេល​ព្រះបាទ​សាំឡា​សោយ​ទិវង្គត ព្រះបាទ​សូល​ជា​អ្នក​ក្រុង​រ៉េហូបូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៩ ពេល​ព្រះបាទ​សូល​សោយ​ទិវង្គត ព្រះបាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ ឡើង​គ្រង​រាជ្យ​ជំនួស។ ៥០ ពេល​ព្រះបាទ​បាល-ហាណាន់​សោយ​ទិវង្គត ព្រះបាទ​ហាដាដ​អ្នក​ក្រុង​ប៉ាវ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេថាបែល​ជា​បុត្រី​របស់​លោក​ម៉ាតរ៉េត និង​ជា​ចៅ​របស់​លោក​មេសាហាប់។
៥១ បន្ទាប់​មក ព្រះបាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេដុម មាន: លោក​ធីមណា លោក​អាល់វ៉ា លោក​យេថេត ៥២ លោក​អហូលីបាម៉ា លោក​អេឡា លោក​ពីណូន ៥៣ លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ ៥៤ លោក​ម៉ាកឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេដុម។