Bible Translation in Khmer

ការបកប្រែព្រះគម្ពីរជាភាសាខ្មែរ    

ការបកប្រែដំបូងបង្អស់ (គម្រោងការទី១ ភ្នំពេញ)

  1. ផ្តើមគំនិតដោយអ្នករាជការបារាំងម្នាក់
  2. គម្រោងការឧបត្ថម្ភដោយសមាគមព្រះគម្ពីរអង់គ្លេស
  3. បកប្រែពីភាសាបារាំងដោយលោកវង់ ជាស្មៀនវាំង
  4. គម្ពីរលូកាបោះពុម្ពនៅឆ្នាំ ១៨៩៩ នៅសីង្ហបុរី


ការបកប្រែដំបូងបង្អស់ (គម្រោងការទី២ បាងកក)

  1. ផ្តើមគំនិតដោយសមាគមព្រះគម្ពីរអាមេរិកាំង
  2. បកប្រែពីភាសាថៃដោយលោកសង្ឃមួយអង្គ នាម ណាយសួន ដែលចេះខ្មែរច្បាស់
  3. គម្ពីរលូកា និងកិច្ចការ ត្រូវបកប្រែចប់នៅឆ្នាំ១៨៩៩ បោះពុម្ពឆ្នាំ ១៩០០ នៅសាន់ហ្វ្រាន់ស៊ីស្កូ


ការបកប្រែមួយផ្សេងទៀត(ព្រះសហគមន៍កាតូលិក)

  1. ព្រះគម្ពីរអេវ៉ង់កេលីយ៉ូ
  2. បកប្រែដោយលោកបូជាចារ្យ Marie-Joseph Guesdon (1852 – 1934)
  3. ជាអត្ថបទដកស្រង់ចេញពីព្រះគម្ពីរ សម្រាប់ប្រើ ក្នុងពិធីអភិបូជារបស់ព្រះសហគមន៍កាតូលិក


ការបកប្រែព្រះគម្ពីរបរិសុទ្ធ

1921    Rev. Arthur Hammond បានមកដល់សៃកុង (ព្រៃនគរ) ហើយរៀនភាសាខ្មែរ។

1923   លោកមកដល់ភ្នំពេញ ហើយចាប់ផ្តើមបកប្រែ ព្រះគម្ពីរជាភាសាខ្មែរ ដោយប្រើព្រះគម្ពីរ American Standard Version ជាគោល។

គណៈកម្មការត្រួតពិនិត្យ

  1. Rev. Arthur Hammond
  2. Rev. David Ellison
  3. Mrs. Floyd Peterson
  4. Rev. Harold Sechrist
  5. លោក ហេង
  6. លោកគ្រូ នាក់ ហម
  7. លោកគ្រូ សូ ឈុម
  8. លោកគ្រូ ង៉ែត ចយ

1934    បកប្រែចប់ព្រះគម្ពីរសញ្ញាថ្មី

1941    បកប្រែចប់ព្រះគម្ពីរទាំងមូល

1954    ព្រះគម្ពីរបរិសុទ្ធត្រូវបានបោះពុម្ពជាលើកដំបូង (៧០០០ ច្បាប់) នៅប្រទេសអង់គ្លេស ដោយសមាគមព្រះគម្ពីរអង់គ្លេស។

1962    ព្រះគម្ពីរបរិសុទ្ធត្រូវបានកែសម្រួលបន្តិចបន្តួច


ការបកប្រែព្រះគម្ពីរភាសាខ្មែរសម្រាយ

លោកគ្រូ Ted Cline នាយកសមាគមព្រះគម្ពីរសកលនៅតំបន់ អាស៊ីប៉ាស៊ីហ្វ៊ិក បានសម្រេចចិត្តរៀបចំគណៈកម្មការបកប្រែ ព្រះគម្ពីរជាភាសាខ្មែរសម្រាយ នៅឆ្នាំ ១៩៦៨។

គណៈកម្មការបកប្រែ (1968) :

  1. លោកគ្រូសុន សន   
  2. លោកគ្រូនូ ថាយ      
  3. លោកគ្រូលឹម ឈន
  4. លោកគ្រូតាំង ឈាក
  5. Rev. Jean Clavaud
  6. Fr. Georges Loubet


គណៈកម្មការបកប្រែ (1972) :

  1. លោកគ្រូសុន សន   
  2. លោកគ្រូនូ ថាយ      
  3. លោកគ្រូលឹម ឈន
  4. លោកគ្រូតាំង ឈាក
  5. Fr. Francois Ponchaud

1975 (របបខ្មែរក្រហម):

     - ពង្រាងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបកប្រែចប់

     - ក្រុមបកប្រែខ្មែរ ទាំង ៤ នាក់ ស្លាប់បាត់បង់ជីវិត

     - ពង្រាងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីក៏បានបាត់បង់ដែរ

     - លោកប៉ុងស្ហូចាកចេញពីស្រុកខ្មែរ យកបានម៉ាថាយ ៥ ចំពូកទៅមួយ

1985  គណៈកម្មការបកប្រែថ្មីត្រូវបានតែងតាំងឡើងនៅក្រុងប៉ារីស ដោយសមាគមព្រះគម្ពីរបារាំង:

  1. លោកគ្រូ សុខ ញ៉ឹប អរុណ
  2. លោក ព្រំ ច័ន្ទ
  3. លោក ឈឿង សុខុម
  4. លោកបូជាចារ្យ ហ្វ្រ័ងស្វ័រ ប៉ុងស្ហូ

- 1992  គណៈកម្មការបកព្រះគម្ពីរសម្ពន្ធមេត្រីថ្មីចប់

- 1993  ពិធីសម្ពោធព្រះគម្ពីរសម្ពន្ធមេត្រីថ្មី

- សមាគមព្រះគម្ពីរត្រូវបានរៀបចំឡើងសាជាថ្មី   ដើម្បីបន្តព័ន្ធកិច្ចនៅប្រទេសកម្ពុជា

1993  គណៈកម្មការបកប្រែព្រះគម្ពីរសម្ពន្ធមេត្រីចាស់:

  1. លោកគ្រូ សុខ ញ៉ឹប អរុណ
  2. អ្នកស្រី ទ្រឿង លាភ រំលឹក
  3. អ្នកស្រី សាឡៃ សង្ឃឹម
  4. អ្នកគ្រូ យស់ ឯម ស៊ីថាន
  5. លោកបូជាចារ្យ ហ្វ្រ័ងស្វ័រ ប៉ុងស្ហូ

1997  គណៈកម្មការបកព្រះគម្ពីរសម្ពន្ធមេត្រីចាស់ចប់

1998  ពិធីសម្ពោធព្រះគម្ពីរជាភាសាខ្មែរសម្រាយ។


ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន

2005  ព្រះគម្ពីរជាភាសាខ្មែរសម្រាយត្រូវបានកែសម្រួល និងទទួលឈ្មោះថ្មី ថា

      “ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន”។


© Bible Society in Cambodia 2018