
ការឈឺចុកចាប់ ការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះយេស៊ូ ជាមូលហេតុ និងជាកត្តាដែលជំរុញឲ្យមានការកែប្រែក្នុងរបៀបរស់នៅរបស់អ្នកជឿម្នាក់ៗ និង សហគមអ្នកជឿ (ក្រុមជំនុំ)។
ពេលយើងឮព្រះបន្ទូល ពេលយើងស្គាល់ព្រះអម្ចាស់ ពេលយើងមានព្រះជន្មរបស់ព្រះអង្គនៅក្នុងយើង យើងពុំអាចបន្តរស់ដូចពីមុន ហើយយើងក៏ពុំអាចវិលទៅកាន់ស្ថានភាពដើមបានដែរ។ ផ្ទុយទៅវិញ ជីវិតរបស់យើង ពាក្យសម្តីដែលយើងនិយាយ កាយវិការដែលយើងប្រព្រឹត្ត ត្រូវតែឆ្លុះបញ្ចាំងពីព្រះជន្មរបស់ព្រះអម្ចាស់នៅក្នុងយើង។ អ្វីៗទាំងអស់ត្រូវការប្រែជាថ្មីទាំងស្រុង ដោយសារព្រះចេស្តារបស់ព្រះវិញ្ញាណ។ (សុខ ញ៉ឹប អរុណ)
ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ (២ កូរិនថូស ៥.១៧)