អំពីសមាគមព្រះគម្ពីរនៅកម្ពុជា

សមាគមព្រះគម្ពីរនៅកម្ពុជាជាអង្គការ និងជាសមាជិកពេញសិទ្ធនៃសមាគមព្រះគម្ពីរសកល។ សមាគមព្រះគម្ពីរសកលមានសមាជិកជាសមាគមព្រះគម្ពីរដែលកំពុងដំណើរការនៅជាង២០០ប្រទេស និងតំបន់។ សមាគមព្រះគម្ពីរទាំងអស់រួមគ្នាបង្កើតបានជាស្ថាប័នធំជាងគេលើពិភពលោកខាងផ្នែកបកប្រែ បោះពុម្ព និងចែកផ្សាយព្រះគម្ពីរ។ យើងក៏មានសកម្មភាពចូលរួមជាមួយសង្គម និងសហគមន៍ដូចជា​កម្មវិធីអក្ខរកម្មនឹងជំនួយសម្រាប់គ្រោះមហន្តរាយផងដែរ។ សមាគមព្រះគម្ពីរធ្វើការជាមួយក្រុមគ្រិស្តបរិស័ទទាំងអស់ ដោយមិនប្រកាន់និកាយ និងអង្គការអន្តរជាតិជាច្រើនទៀត។

កាលប្បវត្តនៃព័ន្ធកិច្ចរបស់សមាគមព្រះគម្ពីរនៅកម្ពុជា


banner

គោលបំណង​

banner
icon
  • បេសកកម្ម

    សមាគមព្រះគម្ពីរបង្កើតឡើងដើម្បីជួយក្រុមជំនុំក្នុងការចែកផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។

icon
  • និមិត្តរបស់យើង

    យើងជឿថាព្រះគម្ពីរគឺសម្រាប់មនុស្សទាំងអស់ដូច្នេះយើងកំពុងធ្វើការរហូតដល់ថ្ងៃដែលមនុស្សទាំងអស់មានព្រះគម្ពីរតាមភាសា និងរបៀបដែលពួកគេត្រូវការ។ អ្វីដែលលើកទឹកចិត្តយើងគឺការជឿថាព្រះគម្ពីរសម្រាប់មនុស្សទាំងអស់។

banner

គោល​ជំហរ

  • ចលនារបស់សមាគមព្រះគម្ពីរមានការជំរុញឱ្យសម្រេចតាមមហាបេសកកម្ម (ម៉ាថាយ ២៨:១៨-២០)។
  • សមាគមព្រះគម្ពីរយល់ពីភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកចូលរួមក្នុងបេសកកម្មរបស់ព្រះជាម្ចាស់ ដោយមានព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធធ្វើបន្ទាល់ក្នុងអត្ថបទគម្ពីរ។
  • សមាគមព្រះគម្ពីរផ្ដល់ធនធានសម្រាប់បណ្ដុះបណ្ដាលក្រុមជំនុំ និងអង្គការដែលជាដៃគូរបស់ក្រុមជំនុំ យើងមិនដណ្ដើមបេសកកម្មរបស់ក្រុមជំនុំទេ។
  • សមាគមព្រះគម្ពីរបញ្ជាក់ច្បាស់ថា ព្រះគម្ពីរជាកម្មសិទ្ធិរបស់ក្រុមជំនុំទាំងអស់ ដោយទទួលស្គាល់ថាការបកស្រាយគោលលទ្ធិរបស់ព្រះគម្ពីរជាសិទ្ធិរបស់ក្រុមជំនុំ។
  • សមាគមព្រះគម្ពីរជឿជាក់ថាព្រះគម្ពីរគឺសម្រាប់មនុស្សគ្រប់រូប និងគ្រប់ភាសាហេតុនេះហើយបានជាសមាគមព្រះគម្ពីរចាត់ទុកការបកប្រែព្រះគម្ពីរជាសកម្មភាពដ៏ចម្បងមួយ។​
  • សមាគមព្រះគម្ពីរទទួលស្គាល់ថាព្រះគម្ពីរមានការណែនាំដ៏សំខាន់ក្នុងការបរិយាយអំពីបញ្ហានៅក្នុងពិភពលោក និងបំពេញតម្រូវការរបស់មនុស្សតាមរយៈព្រះបន្ទូល និងសកម្មភាពដោយយកគំរូតាមព្រះយេស៊ូ។

គុណតម្លៃរបស់យើង

បុគ្គលិកយើង

បុគ្គលិកដ៏ស្មោះស្ម័គ្ររបស់យើងក៏មកពីក្រុមជំនុំដែលមាននិកាយផ្សេងៗគ្នាដែរ។ ពួកយើងធ្វើការជាមួយគ្នាដើម្បីបម្រើព្រះរាជ្យរបស់ព្រះជាម្ចាស់តាមរយៈការបកប្រែ ការបោះពុម្ព និងការចែកផ្សាយព្រះគម្ពីរ ព្រមទាំងមានកម្មវិធីលើកទឹកចិត្តឱ្យអានព្រះគម្ពីរផងដែរ។

ក្រុមប្រឹក្សាភិបាល

សមាគមព្រះគម្ពីរជាកន្លែងប្រមូលផ្ដុំប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដែលមកពីក្រុមជំនុំដែលមានប្រវត្តិនិងនិកាយផ្សេងៗគ្នា។ ពួកយើងធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួម គឺការនាំព្រះបន្ទូលនៃសេចក្ដីសង្ឃឹម និងការសង្គ្រោះទៅដល់ប្រជាជនកម្ពុជា។ ដើម្បីអាចបំពេញតម្រូវការរបស់សហគមន៍គ្រិស្តបរិស័ទនៅក្នុងប្រទេសកម្ពុជាបាន ក្រុមប្រឹក្សាភិបាលរបស់សមាគមព្រះគម្ពីរត្រូវបានបង្កើតឡើងដោយមានអ្នកតំណាងមកពីក្រុមជំនុំគ្រិស្តបរិស័ទស្ទើតែគ្រប់និកាយ ដែលមានដូចជាក្រុមជំនុំដំណឹងល្អ មេតូឌីស ប្រេសប៊ីធើរាន អង់​គ្លីខិន ក្រុមជំនុំព្រះជាម្ចាស់ បាបទីស្ទ ក្រុមជំនុំព្រះគ្រិស្ត សេវេនដេ អាន់វេនទីស្ទ ព្រះសហគមន៍កាតូលិក និងអង្គការគ្រិស្តបរិស័ទដទៃទៀត។

ទីតាំងសមាគមព្រះគម្ពីរនៅកម្ពុជា

សមាគមព្រះគម្ពីរនៅកម្ពុជា (ភ្នំពេញ)

សមាគមព្រះគម្ពីរនៅកម្ពុជា (សៀមរាប)