ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។
កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
យ៉ូហាន ១៤.២៧
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អ្នកអាចចូលអានអត្ថបទព្រះគម្ពីរខ្មែរចំនួនពីរនៅលើគេហទំព័រនេះគឺ ព្រះគម្ពីរដ៏វិសុទ្ធ ភាសាខ្មែរបច្ចុប្បន្ន ២០០៥ និង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦។
ផ្ដល់យុវជននូវឱកាសដ៏មានន័យក្នុងការអាននិងប្រើប្រាស់ព្រះបន្ទូល រៀនពីគុណតម្លៃគ្រិស្តបរិស័ទ ហើយអនុវត្តន៍ជាប្រចាំក្នុងជីវិត។
«តើមនុស្សកំលោះត្រូវធ្វើយ៉ាងណាដើម្បីឱ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។»
ទិវាព្រះគម្ពីរប្រចាំឆ្នាំ ២០២៥ ក្រោមបាវនា ព្រះបន្ទូលនាំមកនូវ សន្តិភាព និង ខួប២០ឆ្នាំនៃ ការដាក់ឲ្យប្រើ ព្រះគម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV)
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ សមាគមព្រះគម្ពីរនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ ពិសេសដោយបានបូកបញ្ជូលកម្មវិធី ២ ក្នុងពេលវេលាតែមួយ គឺ ទិវាព្រះគម្ពីរ ប្រចាំឆ្នាំ ២០២៥ ក្រោមបាវនា ព្រះបន្ទូល នាំ មកនូវ សន្តិភាព និង ខួប ២០ឆ្នាំ នៃ ការដាក់ឲ្យប្រើ ព្រះ គម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV) ដែលប្រារព្ធនៅអាគារការិយាល័យ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា ( EFC)។
កម្មវិធីចាប់ផ្តើមវេលាម៉ោង ២រសៀល ក្រោមអធិបតីភាព ព្រឹទ្ធបូជាចារ្យ បូជាចារ្យ អ្នកដឹកនាំគ្រីស្តបរិស័ទ អង្គការគ្រិស្តបរិស័ទ សមាជិកក្រុមជំនុំ ធុរកិច្ចជន ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិចូលរួម សរុបប្រមាណ ជាង២០០នាក់។
អង្គពិធីបានចាប់ផ្តើមដោយការនាំមុខអធិស្ឋាន ពីសំណាក់លោក លោក ម៉ា រ៉ាវុធ នាយកប្រតិបត្តិ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា។
បន្ទាប់ មក បូជាចារ្យ ហេង ពិសិដ្ឋ នាយក ប្រតិបត្តិ សមាគមព្រះគម្ពីនៅកម្ពុជាបានគោរពស្វាគមន៍ អធិបតីភាព ប្រធាន និង សមាជិក ក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា ក៏ដូចជាជម្រាបជូនសង្ខេបនូវគន្លឹះសំខាន់ខ្លះៗនៃព្រឹត្តិការណ៍ពិសេសជូនអង្គពិធីជ្រាប។
បន្ទាប់ពីកម្មវិធីថ្វាយបង្គំ ដឹកនាំ ដោយក្រុមបុគ្គលិកសមាគមព្រះគម្ពីរនៅកម្ពុជា បូជាចារ្យ លាង សាមឌី គ្រូគង្វាល ប្រចាំព្រះវិហ៊ារជីវិតថ្មី ភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ
កម្ពុជា បានផ្តល់កិត្តយស នាំមកនូវព្រះបន្ទូលឆ្លុះបញ្ចាំង លើកទឹកចិត្តដល់អង្គពិធីទាំងមូល ខ្លឹមសារ
ផ្តោតលើកិច្ចសហការ ភាពជាដៃគូដែលមិនអាចខ្វះបានរវាង សមាគមព្រះគម្ពីរកម្ពុជា និង ក្រុមជំនុំ ក៏ដូចជាបុគ្គល ជារូបកាយព្រះគ្រិស្ត ដែលត្រូវការគ្នាទៅវិញទៅមកក្នុងបេសកកម្ម បំរើព័ន្ធកិច្ចដំណឹងល្អតាមការត្រាស់
ហៅរបស់ ព្រះជាម្ចាស់។
លោកគ្រូ រួម ចំរើន ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា មួយរូបដែរ បាននាំមុខក្នុងការអធិដ្ឋានប្រាក់តង្វាយ។
ដើម្បី អបអរសាទរ ព្រឹត្តិការណ៍ និងបង្ករបរិយាកាសកាន់តែភាពមានភាពអធឹកអធម កម្មវិធីក៏បានអញ្ជើញ លោក យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើមភាគតិចព្រៅ ពិសេស ជាភាសាជនជាតិដើមព្រៅ ក្នុងន័យសរសើរតម្កើងព្រះជាម្ចាស់ ស្របពេលបច្ចុប្បន្នកាលនេះ សមាគមព្រះគម្ពីរនៅកម្ពុជា បាននិងកំពុងដំណើរការ គម្រោងបកប្រែព្រះគម្ពីរភាសាជនជាតិដើមភាគតិច ដើម្បីលើកទឹកចិត្ត បងប្អូន
ពន្លឺក្នុងទីងងឹត | Light in the darkness
ច្រៀងដោយ អ្នកនាង សួស ស៊ីនុច
ក្រុមអ្នកគំនូរ lux , Monica Darlene , តំ ( Tommy ) , Ing Tithorn អ៊ីង ទិថន
ប្រវត្តិនៃព្រះគម្ពីរខ្មែរដំបូងដែលគ្រិស្តបរិស័ទនិយមហៅថាព្រះគម្ពីរបរិសុទ្ធ ឬព្រះគម្ពីរ ហាម៉ុង មានមូលដ្ឋានគ្រឹះនៅលើកិច្ចការរបស់សាសនទូត និងការវិវឌ្ឍន៍របស់ភាសានៅប្រទេសកម្ពុជាក្នុងសម័យអាណានិគម។ គម្រោងបកប្រែដ៏សំខាន់នេះបានប្រើពេលជាងបីទសវត្សរ៍ និងតំណាងឱ្យផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍក្រុមជំនុំនៅក្នុងប្រទេសកម្ពុជា និងអក្សរសាស្ត្រនៅក្នុងព្រះគម្ពីរជាភាសាខ្មែរ។