ព័ត៌មាន


សិក្ខាសាលាបកប្រែ

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 10ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

11ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន 12គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 13ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។

មតកដំណឹងល្អ

ព្រះ‌ជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី 18ដើម្បី​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 19ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។

20ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​រស់‌រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា‌បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។

21ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សា‌បក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 22ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស‌ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា‌បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។ 23ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។

ការប្រកួត AI

បញ្ចេញគំគិតច្នៃប្រឌិតរបស់អ្នកជាមួយពួកយើង 

ចូលរួមការប្រកួតប្រជែងបង្កើតបញ្ញាសិប្បនិម្មិត (AI) តាមរហៈការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតរបស់បងប្អូន

⭐️លក្ខខណ្ឌ:
១. Share Post នៅលើផេក Bible Society In Cambodia  ជា Public ដើម្បីចុះឈ្មោះចូលរួម!
២. ចូលក្នុងគ្រុបតេឡេក្រាម: https://t.me/+s4o9ppsOsuoxZmRl
៣ . នៅពេលធ្វើរួចសូផ្ញើរមកកាន់យើង ជាមួយនិង ចំណង់ជើងខ្លី ( caption ) 
#AIBSC #ALxBSC 
លោកអ្នកអាចចែករំលែករូបរបស់លោកអ្នកពីផេក (Bible Society In Cambodia )

ទិវាព្រះគម្ពីរ

ទិវាព្រះគម្ពី​រប្រចាំឆ្នាំ ២០២៥  ក្រោម​បាវនា  ព្រះបន្ទូលនាំមកនូវ សន្តិភាព និង ខួប២០​ឆ្នាំ​នៃ ការដាក់ឲ្យប្រើ ព្រះគម្ពីរដ៏​វិសុទ្ធ ភាសាខ្មែរ​ បច្ចុប្បន្ន​ (KHSV)

       កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មីៗ​នេះ សមាគមព្រះគម្ពីរនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ ពិសេសដោយបានបូកបញ្ជូលកម្មវិធី ២ ក្នុង​ពេលវេលាតែមួយ  គឺ ទិវាព្រះគម្ពី​រ ប្រចាំឆ្នាំ ២០២៥  ក្រោម​បាវនា   ព្រះបន្ទូល នាំ មកនូវ សន្តិភាព    និង ខួប ២០​ឆ្នាំ​ នៃ ការដាក់ឲ្យប្រើ ព្រះ គម្ពីរដ៏​វិសុទ្ធ ភាសាខ្មែរ​ បច្ចុប្បន្ន​ (KHSV) ដែលប្រារព្ធនៅអាគារ​ការិយាល័យ  ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា ( EFC)។

កម្មវិធីចាប់ផ្តើម​​វេលាម៉ោង ២រសៀល ក្រោមអធិបតីភាព  ព្រឹទ្ធបូជាចារ្យ   បូជាចារ្យ អ្នកដឹកនាំគ្រីស្តបរិស័ទ  អង្គការគ្រិស្តបរិស័ទ  សមាជិកក្រុមជំនុំ  ធុរកិច្ចជន ភ្ញៀវកិត្តយសជាតិ ​និង​អន្តរជាតិចូលរួម សរុបប្រមាណ ជាង​២០០នាក់។

អង្គពិធីបានចាប់ផ្តើមដោយការនាំមុខអធិស្ឋាន ពីសំណាក់លោក លោក ម៉ា រ៉ាវុធ នាយកប្រតិបត្តិ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា។

បន្ទាប់ មក​ ​បូជាចារ្យ ហេង  ពិសិដ្ឋ នាយក ប្រតិបត្តិ សមាគមព្រះគម្ពីនៅកម្ពុជា​បានគោរពស្វាគមន៍ អធិបតីភាព ប្រធាន និង សមាជិក ក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ​កម្ពុជា   ក៏ដូច​ជា​ជម្រាបជូនសង្ខេប​នូវគន្លឹះសំខាន់ខ្លះៗនៃព្រឹត្តិការណ៍ពិសេសជូន​អង្គពិធី​​ជ្រាប​។

 

       បន្ទាប់​ពីកម្មវិធី​ថ្វាយបង្គំ ដឹកនាំ ដោយក្រុមបុគ្គលិកសមាគមព្រះគម្ពីរ​នៅកម្ពុជា  បូជាចារ្យ លាង សាមឌី  គ្រូគង្វាល ប្រចាំព្រះវិហ៊ារជីវិតថ្មី ភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ

កម្ពុជា បានផ្តល់កិត្តយស នាំមកនូវ​ព្រះបន្ទូលឆ្លុះបញ្ចាំង ​ លើកទឹក​ចិត្តដល់អង្គ​ពិធីទាំងមូល ខ្លឹមសារ

ផ្តោតលើកិច្ចសហការ​  ភាព​ជាដៃគូ​ដែលមិនអាចខ្វះបានរវាង  សមាគមព្រះគម្ពីរកម្ពុជា និង ក្រុម​ជំនុំ ក៏ដូចជា​បុគ្គល ជា​រូប​កាយ​ព្រះ​គ្រិស្ត ដែលត្រូវការគ្នា​ទៅវិញ​ទៅមកក្នុង​បេសកកម្ម បំរើព័ន្ធកិច្ច​ដំណឹងល្អតាមការត្រាស់

ហៅរបស់ ព្រះជាម្ចាស់។

 លោកគ្រូ​  រួម​ ចំរើន ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា មួយរូប​ដែរ បាននាំមុខ​ក្នុង​ការអធិដ្ឋានប្រាក់តង្វាយ។ 

 

       ដើម្បី អបអរ​សាទរ ​ព្រឹត្តិការណ៍ និងបង្ករបរិយាកាសកាន់តែភាពមាន​ភាពអធឹក​អធម កម្មវិធី​ក៏បាន​អញ្ជើញ លោក  យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើម​ភាគ​តិចព្រៅ  ​ពិសេស ជាភាសាជនជាតិ​ដើមព្រៅ ក្នុង​ន័យ​សរសើរ​តម្កើងព្រះជាម្ចាស់ ស្របពេលបច្ចុប្បន្នកាលនេះ សមាគមព្រះគម្ពីរនៅកម្ពុជា​ បាន​និង​កំពុងដំណើរការ គម្រោងបកប្រែព្រះគម្ពីរភាសាជនជាតិ​ដើម​ភាគ​តិច​ ដើម្បី​លើក​ទឹកចិត្ត​ បងប្អូន