ទិវាព្រះគម្ពីរប្រចាំឆ្នាំ ២០២៥ ក្រោមបាវនា ព្រះបន្ទូលនាំមកនូវ សន្តិភាព និង ខួប២០ឆ្នាំនៃ ការដាក់ឲ្យប្រើ ព្រះគម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV)
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ សមាគមព្រះគម្ពីរនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ ពិសេសដោយបានបូកបញ្ជូលកម្មវិធី ២ ក្នុងពេលវេលាតែមួយ គឺ ទិវាព្រះគម្ពីរ ប្រចាំឆ្នាំ ២០២៥ ក្រោមបាវនា ព្រះបន្ទូល នាំ មកនូវ សន្តិភាព និង ខួប ២០ឆ្នាំ នៃ ការដាក់ឲ្យប្រើ ព្រះ គម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV) ដែលប្រារព្ធនៅអាគារការិយាល័យ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា ( EFC)។
កម្មវិធីចាប់ផ្តើមវេលាម៉ោង ២រសៀល ក្រោមអធិបតីភាព ព្រឹទ្ធបូជាចារ្យ បូជាចារ្យ អ្នកដឹកនាំគ្រីស្តបរិស័ទ អង្គការគ្រិស្តបរិស័ទ សមាជិកក្រុមជំនុំ ធុរកិច្ចជន ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិចូលរួម សរុបប្រមាណ ជាង២០០នាក់។
អង្គពិធីបានចាប់ផ្តើមដោយការនាំមុខអធិស្ឋាន ពីសំណាក់លោក លោក ម៉ា រ៉ាវុធ នាយកប្រតិបត្តិ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា។
បន្ទាប់ មក បូជាចារ្យ ហេង ពិសិដ្ឋ នាយក ប្រតិបត្តិ សមាគមព្រះគម្ពីនៅកម្ពុជាបានគោរពស្វាគមន៍ អធិបតីភាព ប្រធាន និង សមាជិក ក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា ក៏ដូចជាជម្រាបជូនសង្ខេបនូវគន្លឹះសំខាន់ខ្លះៗនៃព្រឹត្តិការណ៍ពិសេសជូនអង្គពិធីជ្រាប។
បន្ទាប់ពីកម្មវិធីថ្វាយបង្គំ ដឹកនាំ ដោយក្រុមបុគ្គលិកសមាគមព្រះគម្ពីរនៅកម្ពុជា បូជាចារ្យ លាង សាមឌី គ្រូគង្វាល ប្រចាំព្រះវិហ៊ារជីវិតថ្មី ភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ
កម្ពុជា បានផ្តល់កិត្តយស នាំមកនូវព្រះបន្ទូលឆ្លុះបញ្ចាំង លើកទឹកចិត្តដល់អង្គពិធីទាំងមូល ខ្លឹមសារ
ផ្តោតលើកិច្ចសហការ ភាពជាដៃគូដែលមិនអាចខ្វះបានរវាង សមាគមព្រះគម្ពីរកម្ពុជា និង ក្រុមជំនុំ ក៏ដូចជាបុគ្គល ជារូបកាយព្រះគ្រិស្ត ដែលត្រូវការគ្នាទៅវិញទៅមកក្នុងបេសកកម្ម បំរើព័ន្ធកិច្ចដំណឹងល្អតាមការត្រាស់
ហៅរបស់ ព្រះជាម្ចាស់។
លោកគ្រូ រួម ចំរើន ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា មួយរូបដែរ បាននាំមុខក្នុងការអធិដ្ឋានប្រាក់តង្វាយ។
ដើម្បី អបអរសាទរ ព្រឹត្តិការណ៍ និងបង្ករបរិយាកាសកាន់តែភាពមានភាពអធឹកអធម កម្មវិធីក៏បានអញ្ជើញ លោក យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើមភាគតិចព្រៅ ពិសេស ជាភាសាជនជាតិដើមព្រៅ ក្នុងន័យសរសើរតម្កើងព្រះជាម្ចាស់ ស្របពេលបច្ចុប្បន្នកាលនេះ សមាគមព្រះគម្ពីរនៅកម្ពុជា បាននិងកំពុងដំណើរការ គម្រោងបកប្រែព្រះគម្ពីរភាសាជនជាតិដើមភាគតិច ដើម្បីលើកទឹកចិត្ត បងប្អូន
សង្កត់ន័យលើ ខួប ២០ ឆ្នាំ នៃការ ដាក់ឲ្យប្រើ ព្រះគម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV) ព្រឹទ្ធបូជាចារ្យ សុខញឹប អរុណ ប្រធាន សមាគមព្រះគម្ពីរ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាបុគ្គលដែលពាក់ព័ន្ធយ៉ាងខ្លាំងនិងស៊ីជម្រៅ ក្នុងកិច្ចការរៀបចំបកប្រែព្រះគម្ពីរ បានផ្តល់ជូនកិច្ចសម្ភាសន៍ជាមួយ បូជាចារ្យ ហេង ពិសិដ្ឋ នាយក ប្រតិបត្តិ សមាគមព្រះគម្ពីនៅកម្ពុជា ដោយធ្វើការពន្យល់ បកស្រាយ និងប្រវត្តិសង្ខេប ហេតុអ្វីចាំបាច់មានការបកប្រែព្រះគម្ពីរមួយផ្សេងទៀត?តើការបកប្រែព្រះគម្ពីរចាប់ផ្តើមតាំងពីពេលណា? មានសមាសភាពណាខ្លះចូលរួម? គុណប្រយោជន៍អ្វីខ្លះជាដើម។ល។និង។ល។អង្គពិធីទាំងមូល បានសម្តែងនូវការចាប់អារម្មណ៍ លែងមានភាពស្រពិចស្រពិល មានភាពច្បាស់លាស់ និងពេញចិត្តជាខ្លាំងបន្ទាប់ពីមានការ
ពន្យល់បកស្រាយ តាមរយៈកិច្ចសម្ភាសន៍នាពេលនោះ។
បរិយាកាសកាន់តែមានភាពរំភើប ជាមួយនិងការប្រកាសបេក្ខជនជាប់ជ័យលាភី ក្នុងការប្រកួតសរសេរឬតែង និពន្ធកំណាព្យក្រោមប្រធានបទ ៖ ព្រះបន្ទូលនាំ មកនូវសន្តិភាព បេក្ខជនជ័យលាភី ទាំង៣រូបមកកាន់វេទិកាទាំងអារម្មណ៍ រំភើប ភ័យ អរ មុនការប្រកាសចាប់ផ្តើម។ទីបំផុត ការប្រកាសចាប់ផ្តើម ជ័យលាភីបានទៅ
ពួកគេទទួលបាន មេដាយ និងបាច់ផ្កា រួមជាមួយសម្លេងទះដៃ សាទរ ពីសំណាក់អ្នកចូលរួមទាំងអស់ផងដែ។
នៅមានព្រះគម្ពីរ និងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។
Bible Scout ឬ កាយឬទ្ធិ ព្រះគម្ពីរ
Bible Scout ឬ កាយឬទ្ធិ ព្រះគម្ពីរក៏ ត្រូវបាន លោក ហេង ពិសិដ្ឋ នាយកប្រតិបត្តិ សមាគមព្រះគម្ពីរនៅកម្ពុជា ជម្រាបជូនអង្គពិធីផងដែរ ដែលគម្រោងថ្មី១នេះ នឹងចាប់ដំណើរការនៅឆ្នាំ ២០២៦ គឺ កម្មវិធី
សក្តិសម ជាទំពាំងស្នងឬស្សី ទាំងជំនឿ និង ការរស់នៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ។
បុគ្គល យុវជនផ្ទាល់ នឹងត្រូវជ្រើសរើសដោយ គ្រូគង្វាលផ្ទាល់ដើម្បីចូលរួម និងក្លាយជាយុវជនកាយឬទ្ធិព្រះគម្ពីរ រាល់សកម្មភាពយុវជនកាយឬទ្ធិ រៀបចំដោយសមាគមព្រះគម្ពីរនៅកម្ពុជា ដើម្បីការ ប្រកួតប្រជែងវាយតម្លៃនៅចុងឆ្នាំ។ អង្គពិធីចាប់អារម្មណ៍ នឹងជ្រើសរើសបញ្ជូនយុវជនពីក្រុមជំនុំរបស់ខ្លួនចូលរួម។
កម្មវិធីបានប្រព្រឹត្តិទៅដោយរលូន នឹងបានបិទបញ្ចប់ នៅវេលាម៉ោង4:30 ល្ងាច។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ ភ្ញៀវអញ្ជើញចូលរួមបាន ថតរូបទុកជានុស្សាវរីយ៍ ប្រកបដោយ ភាតរភាព និងភាពស្និទ្ធស្នាលយ៉ាងក្រៃលែង ។
កម្មវិធីក៏បានរៀបចំទទួលអាហារសម្រន់ជូនភ្ញៀវដែលបានចូលរួម និង អ្នកស្ម័គ្រចិត្ត ដែលបានជួយ ការក្នុងការរៀបចំសម្របសម្រួល និង បដិសណ្ឋារកិច្ច។
កម្មវិធីថ្ងៃនេះបង្ហាញពី ភាពសប្បាយរីករាយ ក៏សបញ្ជាក់ពីចំណង ទំនាក់ទំនងសាមគ្គីភាពរវាង សមាគមព្រះគម្ពីរនៅកម្ពុជា និង ក្រុមជំនុំ អង្គការ ស្ថាប័ន ផ្សេងៗដែលចូលរួមគាំទ្រតាំងពីដើមរហូតមកដល់ពេលនេះ។
សូមអរព្រះគុណព្រះជាម្ចាស់ និងសូមថ្វាយសិរីល្អ ដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ សមាគមព្រះគម្ពីរនៅកម្ពុជាបានរៀបចំដំណើរកម្សាន្តបុគ្គលិក (BSC Staff Retreat 2026) ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ សាមគ្គីភាពក្រុមការងារ និងទិសដៅការងារសម្រាប់ឆ្នាំថ្មី។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យបុគ្គលិកទាំងអស់សម្រាកពីកាតព្វកិច្ចប្រចាំថ្ងៃ មកជួបជុំ សិក្សា ចែករំលែក និងសប្បាយរីករាយជាមួយគ្នា ក្នុងបរិយាកាសពោរពេញដោយការលើកទឹកចិត្ត និងការអធិស្ឋាន។
ថ្ងៃនេះ សមាគមព្រះគម្ពីរនៅកម្ពុជា ដឹកនាំដោយលោកនាយកប្រតិបត្តិ ហេង ពិសិដ្ឋ និងប្រតិភូអម បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឩត្តមព្រឹទ្ធបូជាចារ្យ ហេង ចេង នៅការិយាល័យប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា (បគក)។
បញ្ចេញគំគិតច្នៃប្រឌិតរបស់អ្នកជាមួយពួកយើង
ចូលរួមការប្រកួតប្រជែងបង្កើតបញ្ញាសិប្បនិម្មិត (AI) តាមរហៈការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតរបស់បងប្អូន
⭐️លក្ខខណ្ឌ:
១. Share Post នៅលើផេក Bible Society In Cambodia ជា Public ដើម្បីចុះឈ្មោះចូលរួម!
២. ចូលក្នុងគ្រុបតេឡេក្រាម: https://t.me/+s4o9ppsOsuoxZmRl
៣ . នៅពេលធ្វើរួចសូផ្ញើរមកកាន់យើង ជាមួយនិង ចំណង់ជើងខ្លី ( caption )
#AIBSC #ALxBSC
លោកអ្នកអាចចែករំលែករូបរបស់លោកអ្នកពីផេក (Bible Society In Cambodia )
ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី 18ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ 19ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
20ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
21ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ 22ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ 23ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ 10ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
11ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន 12គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ 13ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។