ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ សមាគមព្រះគម្ពីរនៅកម្ពុជាបានរៀបចំដំណើរកម្សាន្តបុគ្គលិក (BSC Staff Retreat 2026) ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ សាមគ្គីភាពក្រុមការងារ និងទិសដៅការងារសម្រាប់ឆ្នាំថ្មី។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យបុគ្គលិកទាំងអស់សម្រាកពីកាតព្វកិច្ចប្រចាំថ្ងៃ មកជួបជុំ សិក្សា ចែករំលែក និងសប្បាយរីករាយជាមួយគ្នា ក្នុងបរិយាកាសពោរពេញដោយការលើកទឹកចិត្ត និងការអធិស្ឋាន។
កម្មវិធីបានចាប់ផ្តើមដោយការសិក្សាព្រះបន្ទូលខ្លីដែលដឹកនាំដោយលោកគ្រូ សុខ ញ៉ឹប អរុណ ក្រោមប្រធានបទ “វិសុទ្ធភាព និងវិសុទ្ធនិយកម្ម បរិសុទ្ធភាព និងបរិសុទ្ធនិយកម្ម”។ លោកគ្រូបានរំឭកឱ្យបុគ្គលិកទាំងអស់ដឹងថា ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ ហើយការបម្រើព្រះបន្ទូលត្រូវការជីវិតដែលវិសុទ្ធផងដែរ។ ភាពវិសុទ្ធមិនមែនត្រឹមតែជាការអនុវត្តខាងក្រៅ តែជាការផ្លាស់ប្ដូរខាងក្នុង ដែលព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការក្នុងយើងជាបន្តបន្ទាប់។ ការសិក្សាព្រះបន្ទូលនេះបានជួយឱ្យបុគ្គលិកពិនិត្យមើលខ្លួនឯង និងប្តេជ្ញាចិត្តបន្តដំណើរការវិសុទ្ធនិយកម្ម និងបរិសុទ្ធនិយកម្មក្នុងជីវិត និងការងារ។
បន្ទាប់មក មានការសិក្សាខ្លីមួយទៀតដឹកនាំដោយលោកគ្រូ ហេង ពិសិដ្ឋ ស្តីពី “ការចេះកោតសរសើរអ្នកដទៃ ការដោះស្រាយបញ្ហា និងការកំណត់គោលដៅ”។ លោកគ្រូបានលើកទឹកចិត្តឱ្យបុគ្គលិកបង្កើតវប្បធម៌នៃការកោតសរសើរ និងការគាំទ្រគ្នាទៅវិញទៅមក ដោយទទួលស្គាល់ការខិតខំរបស់អ្នកដទៃ។ ការពិភាក្សាក៏បានផ្តោតលើបញ្ហាប្រឈមក្នុងការងារ និងវិធីសាស្ត្រដោះស្រាយជាក្រុម។ ជាពិសេស បុគ្គលិកបានចូលរួមកំណត់គោលដៅច្បាស់លាស់សម្រាប់ឆ្នាំ២០២៦ ដើម្បីធានាថាការងាររបស់សមាគមគម្ពីរបន្តមានប្រសិទ្ធភាព និងឆ្ពោះទៅរកបេសកកម្មរួម។
ក្រៅពីការសិក្សាខ្លីៗ កម្មវិធីក៏មានល្បែងកម្សាន្តសម្រាប់បង្កើតសាមគ្គីភាព ព្រមទាំងមានសកម្មភាពសប្បាយៗផ្សេងៗ ដែលធ្វើឱ្យបុគ្គលិកទាំងអស់មានអំណរសប្បាយ និងស្គាល់គ្នាបានល្អប្រសើរជាងមុន។ ល្បែងជាក្រុមបានជួយពង្រឹងការសហការនិងការទុកចិត្តគ្នា ខណៈសកម្មភាពកម្សាន្តផ្សេងៗក៏បានបន្ថែមអនុស្សាវរីយ៍ល្អៗសម្រាប់ក្រុមការងារផងដែរ។
ដំណើរកម្សាន្តនេះមិនត្រឹមតែជាពេលសម្រាកប៉ុណ្ណោះទេ ប៉ុន្តែជាពេលវេលាដ៏មានតម្លៃសម្រាប់ការស្ថាបនាចិត្ត និងវិញ្ញាណ ការពង្រឹងទំនាក់ទំនង និងការរៀបចំទិសដៅសម្រាប់អនាគតផងដែរ។
បុគ្គលិកទាំងអស់បានត្រលប់មកវិញដោយមានភាពស្រស់ស្រាយ និងការប្តេជ្ញាចិត្តថ្មី ក្នុងការបម្រើព្រះជាម្ចាស់ និងក្រុមជំនុំតាមរយៈបេសកកម្មរបស់សមាគមព្រះគម្ពីរ។
ថ្ងៃនេះ សមាគមព្រះគម្ពីរនៅកម្ពុជា ដឹកនាំដោយលោកនាយកប្រតិបត្តិ ហេង ពិសិដ្ឋ និងប្រតិភូអម បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឩត្តមព្រឹទ្ធបូជាចារ្យ ហេង ចេង នៅការិយាល័យប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា (បគក)។
ទិវាព្រះគម្ពីរប្រចាំឆ្នាំ ២០២៥ ក្រោមបាវនា ព្រះបន្ទូលនាំមកនូវ សន្តិភាព និង ខួប២០ឆ្នាំនៃ ការដាក់ឲ្យប្រើ ព្រះគម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV)
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ សមាគមព្រះគម្ពីរនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ ពិសេសដោយបានបូកបញ្ជូលកម្មវិធី ២ ក្នុងពេលវេលាតែមួយ គឺ ទិវាព្រះគម្ពីរ ប្រចាំឆ្នាំ ២០២៥ ក្រោមបាវនា ព្រះបន្ទូល នាំ មកនូវ សន្តិភាព និង ខួប ២០ឆ្នាំ នៃ ការដាក់ឲ្យប្រើ ព្រះ គម្ពីរដ៏វិសុទ្ធ ភាសាខ្មែរ បច្ចុប្បន្ន (KHSV) ដែលប្រារព្ធនៅអាគារការិយាល័យ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា ( EFC)។
កម្មវិធីចាប់ផ្តើមវេលាម៉ោង ២រសៀល ក្រោមអធិបតីភាព ព្រឹទ្ធបូជាចារ្យ បូជាចារ្យ អ្នកដឹកនាំគ្រីស្តបរិស័ទ អង្គការគ្រិស្តបរិស័ទ សមាជិកក្រុមជំនុំ ធុរកិច្ចជន ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិចូលរួម សរុបប្រមាណ ជាង២០០នាក់។
អង្គពិធីបានចាប់ផ្តើមដោយការនាំមុខអធិស្ឋាន ពីសំណាក់លោក លោក ម៉ា រ៉ាវុធ នាយកប្រតិបត្តិ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា។
បន្ទាប់ មក បូជាចារ្យ ហេង ពិសិដ្ឋ នាយក ប្រតិបត្តិ សមាគមព្រះគម្ពីនៅកម្ពុជាបានគោរពស្វាគមន៍ អធិបតីភាព ប្រធាន និង សមាជិក ក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា ក៏ដូចជាជម្រាបជូនសង្ខេបនូវគន្លឹះសំខាន់ខ្លះៗនៃព្រឹត្តិការណ៍ពិសេសជូនអង្គពិធីជ្រាប។
បន្ទាប់ពីកម្មវិធីថ្វាយបង្គំ ដឹកនាំ ដោយក្រុមបុគ្គលិកសមាគមព្រះគម្ពីរនៅកម្ពុជា បូជាចារ្យ លាង សាមឌី គ្រូគង្វាល ប្រចាំព្រះវិហ៊ារជីវិតថ្មី ភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ
កម្ពុជា បានផ្តល់កិត្តយស នាំមកនូវព្រះបន្ទូលឆ្លុះបញ្ចាំង លើកទឹកចិត្តដល់អង្គពិធីទាំងមូល ខ្លឹមសារ
ផ្តោតលើកិច្ចសហការ ភាពជាដៃគូដែលមិនអាចខ្វះបានរវាង សមាគមព្រះគម្ពីរកម្ពុជា និង ក្រុមជំនុំ ក៏ដូចជាបុគ្គល ជារូបកាយព្រះគ្រិស្ត ដែលត្រូវការគ្នាទៅវិញទៅមកក្នុងបេសកកម្ម បំរើព័ន្ធកិច្ចដំណឹងល្អតាមការត្រាស់
ហៅរបស់ ព្រះជាម្ចាស់។
លោកគ្រូ រួម ចំរើន ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា មួយរូបដែរ បាននាំមុខក្នុងការអធិដ្ឋានប្រាក់តង្វាយ។
ដើម្បី អបអរសាទរ ព្រឹត្តិការណ៍ និងបង្ករបរិយាកាសកាន់តែភាពមានភាពអធឹកអធម កម្មវិធីក៏បានអញ្ជើញ លោក យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើមភាគតិចព្រៅ ពិសេស ជាភាសាជនជាតិដើមព្រៅ ក្នុងន័យសរសើរតម្កើងព្រះជាម្ចាស់ ស្របពេលបច្ចុប្បន្នកាលនេះ សមាគមព្រះគម្ពីរនៅកម្ពុជា បាននិងកំពុងដំណើរការ គម្រោងបកប្រែព្រះគម្ពីរភាសាជនជាតិដើមភាគតិច ដើម្បីលើកទឹកចិត្ត បងប្អូន
បញ្ចេញគំគិតច្នៃប្រឌិតរបស់អ្នកជាមួយពួកយើង
ចូលរួមការប្រកួតប្រជែងបង្កើតបញ្ញាសិប្បនិម្មិត (AI) តាមរហៈការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតរបស់បងប្អូន
⭐️លក្ខខណ្ឌ:
១. Share Post នៅលើផេក Bible Society In Cambodia ជា Public ដើម្បីចុះឈ្មោះចូលរួម!
២. ចូលក្នុងគ្រុបតេឡេក្រាម: https://t.me/+s4o9ppsOsuoxZmRl
៣ . នៅពេលធ្វើរួចសូផ្ញើរមកកាន់យើង ជាមួយនិង ចំណង់ជើងខ្លី ( caption )
#AIBSC #ALxBSC
លោកអ្នកអាចចែករំលែករូបរបស់លោកអ្នកពីផេក (Bible Society In Cambodia )
ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី 18ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ 19ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
20ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
21ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ 22ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ 23ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ 10ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
11ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន 12គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ 13ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។