«កូនស្រីខ្ញុំជាគ្រូកុមារ។ ពេលបង្រៀនកុមារថ្ងៃអាទិត្យ គាត់លែងពិបាកក្នុងការរៀបចំមេរៀន ឬចំណាយពេលស្វែងរកមេរៀនដើម្បីបង្រៀនកុមារទៀតហើយ ព្រោះមានសៀវភៅមួយក្បាលនេះជាជំនួយ ដោយផ្ដល់ប្រយោជន៍យ៉ាងច្រើន និងចំណេញពេលវេលាផងដែរ។» “លោកគ្រូ ពេជ្រ សម្បត្តិ”
តើអ្នកដឹកនាំមានមាតាបិតា និងប្អូនៗបានទទួលព្រះគម្ពីរ១០០ជំហានសម្រាប់ គ្រួសារហើយឬនៅ? ព្រះគម្ពីរ១០០ជំហានសម្រាប់គ្រួសារមានគុណតម្លៃ និង គុណប្រយោជន៍យ៉ាងច្រើនសម្រាប់លោកអ្នកដែលបានអាន។ ពេលអ្នកអានសៀវភៅនេះ អ្នកនឹងបានយល់អំពីដំណើររឿងជាច្រើនដែលបានកត់ត្រាទុក នៅក្នុងព្រះគម្ពីរ សកម្មភាព ជួយឱ្យកុមារចាប់អារម្មណ៍ និងរីករាយក្នុងការចូលរួមជាមួយក្រុមកុមារដូចគ្នា រីករាយជាមួយគ្រូកុមារ ឬឪពុកម្តាយជាដើម។ នៅក្នុងសៀវភៅនេះក៏មានចំណុចជាច្រើនទៀតដែលជួយដល់ផ្នែក បញ្ញាស្មារតីរបស់កុមារ និងជួយសម្រាលដល់គ្រូកុមាររៀបចំមេរៀនសម្រាប់កុមារនៅសាលាថ្ងៃអាទិត្យ។ បើលោកអ្នកមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់យើងខ្ញុំ
ប្រសាសន៍របស់លោក រុនសារ៉ាត់ «ខ្ញុំមានព្រះគម្ពីរផ្ទាល់ខ្លួនសម្រាប់អានដែលជាអំណោយដ៏មានតម្លៃនិងសំខាន់សម្រាប់ជីវិតខ្ញុំ។ ព្រះគម្ពីរផ្ទាល់ខ្លួនជួយឱ្យខ្ញុំអាចអានបានភ្លាមៗ ព្រះបន្ទូលជួយលើកទឹកចិត្ត ផ្ដល់ក្តីសង្ឃឹម កាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងជួយខ្ញុំឱ្យមានកម្លាំងចិត្តក្នុងការរស់នៅ។»
គម្រោងចែកព្រះគម្ពីរឥតគិតថ្លៃ៖ រៀងរាល់ឆ្នាំ យើងបានរៀបចំព្រះគម្ពីររាប់ពាន់ក្បាលដើម្បីចែកជូនដល់ក្រុមជំនុំទាំង២៥ខេត្តក្រុង នៅតាមជនបទ ក្រុមជំនុំដែលទើបបង្កើតថ្មី ក្រុមជំនុំដែលខ្វះខាត មិនមានលទ្ធភាពជាវព្រះគម្ពីរ ដើម្បីលើកទឹកចិត្តអ្នកដឹកនាំ និងបុគ្គលផ្ទាល់ ដែលអាចឱ្យពួកគាត់មានព្រះគម្ពីរអានផ្ទាល់ខ្លួន ស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ពង្រឹងជំនឿកាន់តែរឹងមាំ។ លោកអ្នកនៅតែអាចមានឱកាសទទួលបានព្រះគម្ពីរដោយឥតគិតថ្លៃសម្រាប់សមាជិកក្រុមជំនុំរបស់លោកអ្នក។
ផ្ដល់យុវជននូវឱកាសដ៏មានន័យក្នុងការអាននិងប្រើប្រាស់ព្រះបន្ទូល រៀនពីគុណតម្លៃគ្រិស្តបរិស័ទ ហើយអនុវត្តន៍ជាប្រចាំក្នុងជីវិត។
«តើមនុស្សកំលោះត្រូវធ្វើយ៉ាងណាដើម្បីឱ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។»
«ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងព្រះនាមព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ»
ម៉ាថាយ ២៨.១៩